ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០២ ធ្នូ ២០១៧ ម្សិលមិញ លោក ពេជ្រ កែវមុនី អភិបាកខណ្ឌមានជ័យ បានរៀបចំពិធីពិសារអាហារសាមគ្គី និង Surprise ខួបកំណើតតារាសម្តែង សូដា នីតា ក្នុងទិដ្ឋភាពសប្បាយរីករាយបំផុត។ រំពេចនោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះរូបប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក និងបានសរសេរសារថា «អរគុណបងពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សំរាប់អាហារពេលល្ងាចឆ្នាំថ្មី»។

លោកបន្តថា «រីករាយខួបកំណើតប្អូនស្រី សូដា នីតា»។ គួរបញ្ជាក់ផងដែរថា ថ្ងៃខួបកំណើតតារាសម្តែង និងម៉ូដែល សូដា នីតា គឺថ្ងៃទី០១ មករា ហើយជារៀងរាល់ឆ្នាំមិត្តរួមអាជីពរបស់នាង តែងប្រារព្ធពិធីខួបកំណើតឲ្យនាងមិនដែលខានឡើយ៕