ចិន៖ ទារកអាយុ ៨ខែឈ្មោះ ស៊ីអៅ បៅ (Xiao Bao) ត្រូវបានពូបង្កើតឃើញដេកក្នុងថ្លុកឈាមនៅមុខផ្ទះ រួចក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។ តែជាសំណាងល្អ ទារកនោះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ព្រោះមុខរបួសរាក់ ពោលគឺមិនប៉ះពាល់ដល់ជីវិតឡើយ។

តាមប្រភពព័ត៌មានដែលបានស្រង់សំដីមកផ្សព្វផ្សាយបានឲ្យដឹងថា «ទារកវ័យ៨ខែ ដែលមានស្នាមរបួលពេញមុខនេះ គឺត្រូវម្តាយជនជាតិចិន ដែលគេសង្ស័យថា មានជំងឺផ្លូវចិត្ត បានយកកន្ត្រៃចាក់មុខ និងដងខ្លួនកូនជិត ៩០ដង បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះខឹងកូនប្រុសខាំដោះ ខណៈកំពុងបំបៅ»៕