ភ្នំពេញ៖ តាំងពីបង្ហាញថា គង់ ចាន់ស្រីមុំ មានគភ៌ក្នុងផ្ទៃ ស្វាមីនាងលោក គឹម សីហា តែងបង្ហាញសេចក្ដីស្រលាញ់ សេចក្ដីបារម្ភ ចំពោះប្រពន្ធព្រមទាំងកូនជាទីស្រលាញ់របស់ខ្លួនជាខ្លាំង។ ព្រមនឹងការយល់ចិត្តពីស្វាមី ដែលធ្វើឲ្យស្រ្តីមិនតិចទេពោលច្រណែននូវសំណាង នាង គង់ ច័ន្ទស្រីមុំ នោះ នៅថ្ងៃទី២ខែមករានេះ នាងបែរជាបង្ហោះសារព្រួយបារម្ភចំពោះសម្រស់របស់នាង ខណៈដែលខ្លួនកំពុងពពោះកូនដំបូង។

ក្នុងសារនោះអ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា«ធ្លាប់តែឡើងមុនមួយគ្រាប់ពីរគ្រាប់ តក់ឡេខ្លួនឯង2-3យប់រាបអស់គ្មានសល់..តាំងពីមានទំងន់មកធ្វើមិចក៏មិនបាត់»។ ក្នុងសារដដែលនោះអ្នកនាងក៏បានសាកសួទៅប្រិយមិត្តក្នុងបណ្ដាញសង្គមផងដែរថាអស់វិធីហើយ មានអ្នកណាដឹងអត់ថាមិចចឹង គេថាជាកំណើតកូន ធ្វើយ៉ាងណាក៏មិនបាត់ដែរ» ក្នុងនោះក៏មានប្រិយមិត្តឆ្លើយតបទៅវិញថា«មិនមានវីធីទេអូ មានថ្នាំតែបងមិនណែនាំអោយប្រើទេ»៕