ភ្នំពេញ៖ ក្រោយពីលោក ភឿង កុម្ភៈ ដែលជាប្រធានសមាគមសិល្បៈគោកធ្លក បានទូរស័ព្ទមកសុំសមាគមសិល្បៈឲ្យជួយ លោក ព្រឹទ្ធាចារ្យអៀង ហឿន ដែលលោកគ្រូល្ខោនស្រមោលស្បែកតូច និងស្បែកធំ ដែលធ្លាប់បម្រើវិស្ស័យសិល្បៈបុរាណខ្មែរយើងតាំងពីសម័យក្រោយរំដោះ លុះបច្ចុប្បន្នធ្នាក់ខ្លួនឈឺស្លាប់មួយចម្ហៀងខ្លួន និយាយមិនរួច។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នេះលោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏បានបត្ថមថវិកាមូលនិធិសិល្បៈចាស់ជារា ​រួមទាំងគ្រឿងឧបភោគបរិភោគ ជូនលោកភឿង កុម្ភៈ ដែលជាតំណាងជួយសង្រោះលោកព្រឹទ្ធាចារ្យអៀង ហឿន ដែលបច្ចុប្បន្នលោកកំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ។

ក្នុងនោះផងដែរលោកភឿង កុម្ភៈ បានរៀបរាប់ប្រាប់តារាញូស៍ថា«ពេលនេះលោកគ្រូស្បែកធំពំពុងតែមានសង្ឃឹមវិញ ក្រោយពីប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ជួយផ្សព្វផ្សាយរកសប្បុរសជន ក៏រៃអង្គាសបានជាង៥ពាន់ដុល្លា ថែមទាំងមានបងប្អូននៅបារាំងនឹងជួយបីបួនពាន់យូរ៉ូទៀតតាមរយៈខ្ញុំដើម្បីជួយសង្រោះដល់ព្រឹទ្ធាចារ្យអៀង ហឿន »។

បញ្ជាក់ផងដែរថាជំងឺរបស់លោកព្រឹទ្ធាចារ្យត្រូវាការចំណាយថវិការជាច្រើន ប៉ុន្តែគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ឡើយ បើសិនជាមានសប្បុរសជនចង់ចូលរួមជួយអាចទំនាក់ទំនងមកតាមរយះលេខទូរស័ព្ទ012 349 078 /016 885 659 ។