ព្រៃវែង៖ រឿងរ៉ាងនឹកស្មានមិនដល់ បានកើតឡើងចំពោះព្រះសង្ឃមួយអង្គ ដែលបាននិមន្តមកពីបិណ្ឌបាត្រ ត្រូវក្របីវ័ធសុគតភ្លាមៗ នៅវាលស្រែ ស្ថិតនៅភូមិពោន  ឃុំច្រេស  ស្រុកមេសាង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

ទាក់ទិនរឿងនេះ សមត្ថកិច្ចធ្វើកោសលវិច័យបានឲ្យដឹងថា «ព្រះសង្ឃព្រះនាម ធន់ និត ព្រះជន្ម ១៦វស្សា ត្រូវក្របីវ័ធចំ​ទ្រូង ២កន្លែង មុតធ្លុះទៅក្នុងយ៉ាងជ្រៅ ដែលមិនអាចជួយសង្គ្រោះបាន»។ បច្ចុប្បន្នសព  ត្រូវបានក្រុមគ្រួសារ យកទៅដំកល់ធ្វើបុណ្យ​ នៅវត្តព្រៃខ្លា៕