វៀតណាម៖ ការចរាចរផលិតផលម្ហូបអាហារគីមីជាប្រធានបទក្តៅនៅប្រទេសវៀតណាម ខណៈដែលបានមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើនពាន់នាក់ក្នុងអំឡុងឆ្នាំ២០១៧ កន្លងទៅនេះ។ គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរវៀតណាមបានប្រទះអាហារដែលមានេះជាតិគីមីពុល និងកខ្វក់ចំនួន ៧៧ករណី ដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺចំនួន ២២១៤នាក់ និងស្លាប់ ១៧នាក់។
ទន្ទឹមនោះ រដ្ឋាភិបាលវៀតណាម បានវិសោធនកម្មច្បាប់ព្រហ្មទណ្ឌថ្មី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ក្នុងច្បាប់នោះ មាត្រាថ្មីមួយបានចែងថា «ជនណាផលិត ឬជួញដូរអាហារកខ្វក់ ឬមានសារធាតុហាមឃាត់លើសកំណត់ ក្នុងអាហារនឹងត្រូវប្រឈមជាប់ពន្ធធនាគាររហូតដល់ ២០ឆ្នាំ»។ គួរកត់សម្គាល់ថា ក្រោយចេញច្បាប់ថ្មីនេះ បានប៉ុន្មានថ្ងៃ ឃើញថាចរាចរអាហារគីមីនៅលើទីផ្សារនៅវៀតណាម ត្រូវបានធ្លាក់ចុះជាលំដាប់៕
