ភ្នំពេញ៖ ក្រោយពីសែនព្រេនជាប្តីប្រពន្ធនាយ កៃដ និង នាង ខ្ញុង រស់នៅយ៉ាងមានក្តីសុខលែងកំព្រារងាឯកាទៀតហើយ ។ ថ្មីៗនេះ តារាកំប្លែង នាង ខ្ញុង បានធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់យ៉ាងខ្លាំង ខណៈនាង បង្ហោះសារបញ្ចេញភាពក្តៅក្រហាយយ៉ាងដូច្នេះថា «ផ្កាឈូកដែលដុះចេញពីភក់តែក៏មានតំលៃឲ្យមនុស្សយកទៅថ្វាយព្រះបាន ចុះមនុស្សហេតុអីក៏មិនឲ្យតំលៃមនុស្ស វាជាការបំបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ»។

សារដដែលនោះនាងបន្តទាំងមានកំហឹងគុំកួននៅក្នុងចិត្តទៀតថា «ចង់និយាយពាក្យមួយម៉ាត់ តែហាមិនរួចព្រោះខ្លាចខ្លួនឯងបាក់ទឹកចិត្តខ្លាំងជាងនេះ ណាស់ហើយសូមឲ្យពាក្យមួយម៉ាត់នឹងនៅក្នុងចិត្តខ្ញុំរហូតដល់ថ្ងៃស្លាប់ចុះ»។