រតនគិរី៖ ក្មេងស្រី២នាក់ ត្រូវបានមន្ត្រីនគរបាលម្នាក់ លួងលោមឡើងផ្ទះសំណាក់ រហូតបានសម្រចទាំង២នាក់ ហើយក៏បានឌុបពួកនាងទៅទំលាក់ចោលនៅក្នុងព្រៃបាត់មួយយប់។ តែត្រូវបានអាណាព្យាបាលពួកនាងរកឃើញ ក្នុងសកម្មភាពស្លន់ស្លោ។

កុមារីទាំងពីរបានរៀបរាប់ថា ជារៀងរាល់ថ្ងៃកុរារីទាំង២នាក់បានធ្វើការនៅផ្ទះបុរសជាមន្ត្រីនគរបាលឈ្មោះ មាស សូភ័ណ្ណ ហើយថ្ងៃកើតហេតុ បុរសម្ចាស់ផ្ទះបានបបួលនាងទៅវិញទូរស័ព្ទ ខ្សែករ ខ្សែដៃ ប៉ុន្តែបែរជាបុរសនោះ នាំកុមារីទាំង២ ចូលផ្ទះសំណាក់ និងលួងលោមរួមភេទបានសម្រេចទាំងពីរនាក់។ ក្រោយទទួលបានដំណឹងនេះ ឪពុកម្តាយកុមារីទាំង២ បានដាក់ពាក្យបណ្តឹង ប៉ុន្តែត្រូវបានក្រុមគ្រួសារជនល្មោភកាម សុំសម្របសម្រួលសងថ្លៃខូចខាតម្នាក់ ៦ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង៕