ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងពន្លកថ្មី វី ឌីណែត បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានរំលេចរូបមួយសន្លឹកគ្រងដោយសំលៀកបំពាក់ប្រពៃណីជាមួយកំលោះតារាចម្រៀងសំឡេងក្រអួនក្រអៅ នី រតនា ដែលនាំឲ្យអ្នកគាំទ្រច្រឡំថា «អ្នកទាំងពីរភ្ជាប់ពាក្យនឹងគ្នា»។ រំពេចក្រោយមក ភាពភ័ន្តច្រឡំត្រូវបានរសាយអស់ ក្រោយតារាចម្រៀងកូនស្រី ហ៊ួ ឡាវី, កញ្ញា វី ឌីណែត បានសរសេរថា «រីករាយថ្ងៃខួបកំណើត នី រតនា ជូនពរសំណាងល្អ និងជោគជ័យក្នុងការងារ »។
ទន្ទឹមនោះ មានអ្នកគាំទ្រតារាចម្រៀងទាំង២ដួង បានចូលខមមិនសរសើរថា សមគ្នា ផ្អែមល្ហែមណាស់ និងអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា «សូមឲ្យអ្នកទាំងពីរស្រលាញ់ទៅ ខ្ញុំគាំទ្រ» ។ គួរបញ្ជាក់ថា ថ្ងៃខួបកំណើតតារាចម្រៀងម្ចាស់ពាន Cambodia idol នី រតនា មានមិត្តរួមអាជីពជាច្រើនបាន Surprise ខួបកំណើតឲ្យលោក៕
