ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ចូលឆ្នាំថ្មី ២០១៨ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្អួតរូបថតនាំក្រុមគ្រួសារ និងបងប្អូន ទៅដើរលេងកម្សាន្តអបអរឆ្នាំថ្មី ឆ្នាំសកលយ៉ាងសប្បាយរីករាយ។ ក្នុងដំណើរជិះទូកកម្សាន្ត មើលទេសភាពតាមដងព្រៃ កំពូលតារាចម្រៀង ជាអ្នកចំណូលថ្មីនៅទ្រនំហង្សមាស លោក ខេមរៈ សិរិមន្ត ផ្តិតយករូបភាពដ៏ស្រស់ស្អាតពីក្នុងដំណើរកម្សាន្ត បង្ហាញអ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុលាន់មាត់សរសេរនោះ ។

ក៏បង្ហាញឲ្យឃើញផងដែរពីសាររៀបរាប់ថា«ថ្ងៃឆ្លងឆ្នាំរវល់ មិនបានជូនបងប្អូន និងក្រុមគ្រួសារដើរលេងទេ ថ្ងៃនេះសុំសប្បាយម្ដងហើយណា ជូនពរឆ្នាំថ្មីបងប្អូនទាំងអស់គ្នា»។ទន្ទឹមនិងនោះមានអ្នកគាំទ្រសរសើរថា «បងប្អូនរបស់លោក ខេមរៈ សិរីមន្ត គឺធំលឿនណាស់ និងមានសម្រស់ស្រស់ស្អាត ហើយថែមទាំងស៊ិចស៊ីៗទៀតផង» ហើយជាពិសេស ក៏មានអ្នកខ្លះ ព្យាយាមរកមើលថា នៅក្នុងនោះ មានភរិយារបស់លោក ដែរឬទេ៕