ភ្នំពេញ៖ ស្រីស្អាតសំបូរ ទៅដោយសមត្ថភាពសម្ដែង មិនថា តួក្រមិចក្រមើម ឆ្នាស់ឆ្នើម តួអង្គខ្មោច ឬព្រាយបិសាច ដែលកំពុងជាប់បណ្តឹងរឿងឆបោកប្រាក់ពីអតីតគូដណ្តឹងជាង១០ម៉ឺនដុល្លារ នាង នី មុន្នីនាថ ។ នៅដើមឆ្នាំ២០១៨នេះ ក៏ត្រូវបានទម្លាយថា ទីផ្សារសិល្បៈកាន់តែមានសន្ទុះឡើង។

នៅលើបណ្ដាញសង្គមមួយបានទម្លាយឲ្យដឹងថា«នី មុន្នីនាថ ឆ្នាំថ្មីឆក់បានតំណែងតួឯករឿងថ្មីឈ្មោះ រឿង«យាយវនាថ» ដ៏ល្បីរបស់ថៃ ខណៈឆ្នាំចាស់ជោគជ័យរឿង «នាងនាថបាត់ដំបង»។

គួរបញ្ជាក់ផងដែរថា ឱកាស បានកាន់តំណែង ជាតួឯកខ្មោច ព្រាយ ម្ដងទៀត នៅក្នុងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ក្នុងរឿង «ទាយានអសុរ » នេះគឺជារឿងទី៤ សម្រាប់ស្រីស្អាត នី មុន្នីនាថ។