ភ្នំពេញ៖ តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាននាទីជាប្រធានសមាគមសិល្បករខ្មែរ ដែលតែងតែលេចមុខនៅក្នុងសង្គមជាមួយនិងការងារសិល្បៈរួមទាំងទង្វើមនុស្សធម៌ដ៏មមាញឹក។ ថ្មីៗនេះបានបង្ហោះគំនរធៀបការអញ្ជើញ នៅលើគណនីហ្វេសប៊ុក ។ ដែលធ្វើឲ្យមានការសង្ស័យជាខ្លាំងមហាជន។

 

គួររំឭកថា «ក្រោយចំណងជីវិតអាពាហ៍ពិពាហ៍ប្រសូត្រ បានកូនស្រីមួយគ្រាប់ ជាមួយនឹងតារាសម្តែងជើង ចាស់ លោកយុត្ថរ៉ា ឆានី ក៏បានរលត់។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីគូជីវិតថ្មីបន្ត លោក ហេង ឡុង ដែលសព្វថ្ងៃក៏មាននាទីនៅលើវិថីសិល្បៈ ជាប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម។ ពួកគេរហូតមកដល់ពេលនេះ ក៏បានបណ្តើរស្នេហ៍ដោយបើកចំហ ទាំងមិនទាន់មានដំណឹងក្រាបផ្ទឹមនោះទេ ។

ជាមួយការបង្ហាញពីគំនរធៀបអញ្ជើញភ្ញៀវនោះ ក៏មានមតិជាច្រើន លើកឡើងថា «ពេលនេះទំនងជា ប្រធានសមាគមទាំងពីរ ចាប់ផ្តើមគិតរឿងចូលរោងការហើយតើ ? ក្នុងនោះក៏មានអ្នកគាំទ្រសួរជជីកថា ការថ្ងៃណាបង ហៅខ្ញុំផង»។ ឆ្លើយតបសំនួរនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញថា «បងប្អូនអើយត្រៀមខ្លួនណា ធៀបការជិតដល់ផ្ទះបងប្អូនហើយ ខ្ញុំផុសជំរាបមុនអោយហើយ. 18 . 01 . 2018. កោះពេជ្រ អាគារ K . L. រ៉ូបពណ៌ផ្ទៃមេឃ»។ ក្នុងសារនោះអ្នកនាង ចន ច័ន្ទលក្ខិណាក៏បានបញ្ជាក់ថា«មែនខ្ញុំទេបង ការប្អូនពៅរបស់ខ្ញុំទេ»។