ភ្នំពេញ៖ ក្រោយវិនាទីឆ្លងនៃថ្ងៃចូលឆ្នាំសកល ឪពុកកីឡាករបាល់ទាត់ដ៏ឆ្នើម ចាន់ វឌ្ឍនាកា លោក ចាន់ចេស្តា ដែលកាន់តំណែងជាអភិបានខេត្តកំពត ក៏ត្រូវបានផ្ទេរមកកាន់តំណែងចាស់ ជាប្រធានមន្ទីកសិកម្មខេត្តកំពតវិញនោះ។

ដែលភ្ញាក់ផ្អើលការផ្ទេរតំណែងឲ្យថយក្រោយ មកអង្គុយកៅអីចាស់វិញយ៉ាងស្ងៀមស្ងាត់ កូនប្រុសដែលជាកីឡាករដ៏ឆ្លើម ដែលមិនមានវត្តមាននៅលើទឹកដីកំណើត ចាន់ វឌ្ឍនាកា បែរជាបង្ហោះសាររំឭកពីទឹកចិត្តឪពុក និងរំឭកសារអរគុណផងដែរដល់រដ្ឋាភិបាល។

ក្នុងសាររំឭកគុណឪពុកក្រោយ លោកបាត់តំណែងធំនេះ កីឡាករបាល់ទាត់ដ៏ឆ្លើមរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា«អរគុណប៉ាដែលខិតខំកន្លងមក ប៉ាគឺជា វីរៈបុរសក្នុងចិត្តខ្ញុំ ហើយខ្ញុំនៅតែសង្ឃឹមប៉ានឹងខិតខំប្រឹងប្រែងបន្ថែមទៀត។ អរគុណ រាជរដ្ឋាភិបាលដែលផ្ដល់ការទុកចិត្តលើរូបគាត់កន្លងមក»។