ភ្នំពេញ៖បន្តពីតារាសម្តែង ហម ឈរ៉ា និងអ្នកនាង ខាត់ សុឃីម ចេញមុខអំពាវនាវ និងស្នើឲ្យកូនខ្មែរចូលរួមថែរក្សា និងភរិក្សអក្សរជាតិរបស់ខ្លួន ទាំងនៅមិនទាន់ឃើញលទ្ធផលឆ្លើយតបផងនោះ។
ពេលនេះក៏លេចឡើងពិធីករ សុខ សេរីវឌ្ឍនា ក៏ចេញសារទទួលលើឆន្ទៈអភិរក្សអក្សសាស្ត្រជាតិនេះដែរ។ ក្នុងសារដែលទទួចដល់យុវជនយុវត្តីជាទំពាំងស្នងឫស្សី សម្រាប់អនាគតខ្មែរនេះ ពិធីករប្រុសរូបសង្ហាលោក សុខ សេរីវឌ្ឍនា បានលើកឡើងថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំបាទសូមសំណូមពរបងប្អូនខ្មែរ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ចូលរួមលើកស្ទួយ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ »។
ក្នុងសារនោះពិធីករទូរទស្សន៍រូបនេះបានសង្កត់ធ្ងន់ត្រង់ថា «តាមរយ:ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ សរសេរដោយយកចិត្តទុកដាក់ កាត់បន្ថយ ឬបញ្ឈប់ការសរសេរអក្សរបរទេសជាសូរ្យសៀងខ្មែរ (ឡាតាំង) ការសរសេរកាត់ៗ ដើម្បីឲ្យកូនក្មួយប្អូនជំនាន់ក្រោយ កុំឲ្យមានការយល់ច្រឡំលើពាក្យពេចន៍អក្សរខ្មែរ!»។ ជាមួយគ្នានៃការចេញមុខអំពាវនាវរបស់លោក សុខ សេរីវឌ្ឍនា នេះដែរភ្លាមៗនោះក៏មានមហាជនអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមជាច្រើនបាននាំគ្នាបញ្ចេញមតិគាំទ្រចំពោះសម្តីលើកឡើងទាំងនេះ។ ម្យ៉ាងទៀតក៏មានអ្នកខ្លះបាននិយាយថា «កូនខ្មែរទាំងត្រូវតែចូលរួមថែរក្សានិងអភិរក្សនូវអក្សរជាតិរបស់ខ្លួន!»៕
