កាតា៖ គ្រឿងអលង្ការមានតម្លៃរាប់លានដុល្លារ ដាក់តាំងពិព័រណ៍ខូឡិចសិន ត្រូវបានចោរមួយក្រុមលួចទៅយកទៅបាត់កាលពីពេលថ្មីៗនេះ។ ប៉ូលីសទីក្រុងកាតា សន្និដ្ឋាន ពេលនេះគ្រឿងអលង្ការទាំងនោះ កំពុងដាក់លក់ក្នុងផ្លូវងងឹត។

ហេតុការណ៍កើតឡើងស្របពេល​ប្រទេស​កម្ពុជា កំពុងតាំងពិព័រណ៍គ្រឿងអលង្ការ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ រយៈពេលមួយខែចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ម្ល៉ោះហើយ ប្រទេសកម្ពុជា គួរតែបន្ថែមការប្រុងប្រយ័ត្ន ព្រោះខ្លាចហេតុភេទដូចនៅប្រទេសកាតា ពោលគឺចោរលួចទៅបាត់មិនទាន់​រកឃើញ​នៅឡើយ៕