ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះផលិតកម្ម We-Production លោក ឃុន វុត្ថា កំពុងទទួលបានសន្ទុះគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ ជាពិសេសថ្មីៗនេះលោកបានក្នុងថ្ងៃខួបកំណើតរបស់លោកក៏បានបើកបង្ហាញមុខគូស្នេហ៍យ៉ាងស្រស់ស្អាតដោយមិនមានការខ្មាស់អៀនឡើយ ខណៈ អ្នករួមអាជីពសិល្បៈនិងមិត្តភក្រជាច្រើនមានការភ្ញាក់ផ្អើលនិងសម្រស់គូស្នេហ៍របស់លោក។

ជាមួយគ្នានោះនោះបណ្ដាញសង្គមហ្វេសប៊ុកមួយក៏បានលាន់មាត់ថា «សង្សាររបស់ ឃុន វុត្ថា ស្អាតមិនចាញ់តារាឡើយ»។ គួរបញ្ជាក់ផងដែរថាគូស្នេហ៍របស់លោកមានឈ្មោះថា សួស រតនា ដែលបានស្រឡាញ់គ្នា ជាង ៣ ឆ្នាំមកហើយ គ្រាន់តែអ្នកទាំងពីរមិនទាន់សម្រេចចិត្តរៀបការនិងគ្នានៅឡើយទេ ដោយសារចង់ទុកពេលវេលា មើលចិត្តគ្នាបន្ថែមទៀតសិន ។