ភ្នំពេញ៖តារាសម្ដែង មាស សម្ផស្សដែលត្រូវមជ្ឈដ្ឋានជាច្រើនស្ងើចសរសើមិនដាច់ពីមាត់ និង​វីដេអូ​ផ្សព្វ​ផ្សាយ​ក្នុងគណនីហ្វេសប៊ុកទទួចរកជំនួយមនុស្សធម៌ជួយស្រ្តីរលាក់ភ្លើង ដោយផ្ទុះហ្គាស បណ្តាល​ឲ្យ​ដំបៅរ​លួយ​ពេញខ្លួន ទាំងជីវភាពក្រីក្រ នៅខេត្តពោធិសាត់។

ខណៈពេលនេះតាមរយៈហ្វេសប៊ុករបស់នាងឃើញថាមានសម្បុរសជនមួយចំនួនបានជួយចែករំលែកជាថវិការដល់បងស្រីចន្ថា ហើយនាងក៏បានយកថវិការទាំងនោះទៅជួនបងស្រី ថែមទាំងបាន សរសេរ​នូវ​ពាក្យ​ពេជ្រ​មួយចំនួន«សូមលំអោនកាយគោរពសូមបងប្អូនជួយlike នឹង share ផងដើម្បី​អោយបាន​ដឹង​លឺ​ទូទាំង​ប្រទេសក៏​ដូចជាអោយបានដឹងលឺដល់បងប្អូននៅឯនាយសមុទ្រផងណា ឡូវនេះខ្ញុំបាន​នាំមក​នៅ​ថវិការ​​បន្ទិ​​​​​ច​បន្ទួចដែ​​ល​បានពី​សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដើម្បីយកមក អោយអ្នកមីងដែលផ្ទុះហ្គាស​បណ្តាល​អោយ​ដំបៅ​ពេញខ្លួន សព្វថ្ងៃកំពុសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តពោធិសាត់។

បើទោះបីនាងបាន​ប្រគល់​អំណោយ​ជួនដល់ដៃស្រ្តីផ្ទុះហ្គាសដំបៅរលួយពេញខ្លួនហើយនោះក្តី ក៏តារា​ស្រីរូ​ប​នេះ​ក៏​មិនមើលរំលងទៀតដែរក្តី ខណៈ​នាងនៅតែ​សូមអំពាវនាវរកជំនួយមនុស្សជួយស្រ្តីក្រីក្រកម្សត់នេះបន្ត។ នាង មាស សម្ផស្ស បានទទួចថា បើបងប្អូនអាណិតគាត់ ហើយជួយលុយតាមរយៈខ្ញុំអំពាវនាវនេះ នាងខ្ញុំរីក​រាយ​នឹង​នាំ​ទានបងប្អូនយកមកជួនគាត់។

ខ្ញុំមកឃើញផ្ទាល់ភ្នែក ពិតជាសង្វេកគាត់ណាស់ ជីវភាពក្រីក្រ​​កូន​ច្រើន​ហើយ​ម្តាយ​ឈឺដេកកន្ទេល​​គ្មាន​ប្រាក់​ព្យា​បាលជំងឺទៀត ។រូបភាពនេះដក់ជាប់កែវភ្នែកខ្ញុំរហូត ។ នាងមាស សម្ផស្ស បន្ថែមថា មានតែបងប្អូនសប្បុរជនទេ ដែលអាចជួយគាត់បាននិងក្មេងៗ ។ខ្ញុំមាស សម្ផស្ស​រីក​​រាយ​ជួយប​ន្ត​ទាន​នេះអោយដល់ដៃបងស្រី ចន្ថា នៅខេត្តពោធិសាត់។