ភ្នំពេញ៖ អតីតពលករកូរ៉េដែលមានទាំងការងារសិល្បៈ និងជំនួញនោះ គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ២៥លានវ៉ុន ប្រហាក់ប្រហែលនឹងជាង១០០លានរៀល ឬជាង២៥០០០ដុល្លារ ជូនដល់សមាគមទាំងអស់ នៅក្នុងប្រទេសកូរ៉េ ដែលធ្វើការបម្រើផលប្រយោជន៍ដល់ពលករខ្មែរ។
ខណៈនោះលោកបានប្រកាសថា «នេះមិនមែនជាលើកទី១នោះទេ ដែលខ្ញុំបានយកចិត្តទុកជាមួយ ក្រុមពលករ ដោយ សារតែក្នុង ពេលមុនខ្ញុំក៏បានផលិតភាព យន្តរឿង “កំពូលល្ងង់នៅអាស៊ី” យកទៅចាក់បញ្ចាំងឲ្យពលករនៅប្រទេសកូរ៉េ ទស្សនាមិនគិតថវិកា និងបានបើក រោងកុនឲ្យកម្មកររោងចក្រ នៅស្រុកខ្មែរបានទស្សនាភាពយន្ត របស់ខ្ញុំផងដែរ»។
បញ្ជាក់ផងដែរសម្រាប់ក្រុមហ៊ុនលក់ដីឡូតិ៍ និងបុរីវីឡាកូនកាត់របស់លោក ក៏ផ្ដល់ឱកាស សម្រាប់ការទទួល ពលករដែលចង់បម្រើការងារ ដោយគ្មានការរើសអើងផងដែរ បន្ថែមពីលើការផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២៥លានវ៉ុន ដល់សមាគមពលករកម្ពុជា នៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យសមាគម នោះមានលទ្ធភាពកាន់តែច្រើន ជួយដល់ក្រុមពលករកម្ពុជា ជាពិសេសចំពោះពលករដែល បញ្ចប់ការងារនៅ ប្រទេសកូរ៉េ៕
