ភ្នំពេញ៖ ស្ថិតក្នុងសភាពដេកឈឺលើគ្រែក្រោកដើរ ឬក៏អង្គុយមិនបាននោះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជា ឪពុករបស់តារាកំប្លែងក្មេងខ្ចី កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារត្អូញត្អែរថា «គ្រាន់តែចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ គឺចាប់ផ្តើមឈឺភ្លាម ដើរមិនបាន អង្គុយមិនកើត»។

 

លោក បន្តទាំងលក្ខណៈលេងសើចជាមួយនិងប្រពន្ធផងដែរថា «ពេលយាយមកក្បែរអាការៈចុកចាប់ខ្លាំង ហាក់ដូចជាចង់ឲ្យគាត់គេងក្បែរ។ ខ្ញុំឈឺបាតក្រោម»។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺលោក ត្រួវការតែ ប្រពន្ធរបស់លោកតែម្នាក់ប៉ុណ្ណោះ នៅក្បែរលោក បើទោះបីជា លោក ឈឺ ឬជាក៏ដោយ។

បញ្ជាក់ផងដែរក្រោយពីឃើញសាររបស់លោក សុវណ្ណ រិទ្ធី បង្ហោះត្អូញ អំពីអាការៈរបស់ខ្លូន ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានខមមិនលើកចិត្ត និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕