ព្រះវិហារ៖ ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ បានសម្រេចចិត្តប្រាប់ម្តាយពីអាការៈឈឺប្រដាប់ភេទថា មានតា ចេង ជិន វ័យ៦៧ឆ្នាំ ចាប់រំលោភនាងរហូតបានសម្រេចច្រើនដងផ្ទួនៗគ្នា។ ឮដូចនោះ ម្តាយក្មេងស្រី​រត់ទៅប្តឹងសមត្ថកិច្ចចាប់តាល្មោភកាម កាលពីថ្ងៃ៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិះហារ។

ពេលឃើញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ក្មេងស្រីរងគ្រោះអាយុ ១២ឆ្នាំម្នាក់ទៀត បានប្រាប់ទៅម្តាយថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ចាប់រំលោភខ្លួនដែរ ពេលនោះម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឺងផងដែរ។ លោកអធិការក្រុងព្រះវិហារ បានសន្និដ្ឋានថា អាចមានក្មេងស្រីរងគ្រោះជាច្រើនរូបទៀត ដែលត្រូវជនសង្ស័យចាប់រំលោភ ប៉ុន្តែទោះជាយ៉ាងណា លោកកំពុងស្រាវជ្រាវបន្តទៀត៕