ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជែមស៍ ដែលស្ថិតក្នុងអារម្មណ៍តក់ស្លុត ក្រោយពីប្អូនស្រីត្រូវឆាបឆេះរលួយមុខ ដោយគ្រោះផ្ទុះកុំប៉ុងហ្គាស កំពុងសម្រាកនៅមន្ទីរពេទ្យ។ ជាមួយរឿងរ៉ាវដ៏រន្ធត់នេះលោកក៏បានអំពាវនាវឱ្យមហាជនមានការប្រុង ប្រយ័ត្នក្នុងការប្រើប្រាស់កំប៉ុងហ្គាសដើម្បីកុំឱ្យជួបរឿងអាក្រក់ដូចប្អូនស្រីរបស់លោក ។

ក្នុងសារចែករំលែកសុវត្ថភាពសង្គមមួយនេះ តារាចម្រៀង ខាន់ ជេមស៍ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេស​ប៊ុកថា«ប្អូន ស្រីរបស់ខ្ញុំបានផ្ទុះកំប៉ុងហ្គាស កាលពីម្សិលមិញរលាកពេញមុខទាំងអស់សូមបងប្អូនដែលប្រើកំប៉ុងហ្គាសទាំងអស់ប្រុងប្រយ័ត្នអោយបានខ្ពស់មុននិងប្រើវាកុំឱ្យជួបដូចប្អូនស្រីខ្ញុំឱ្យសោះអាណិតនាងណាស់» ។