ភ្នំពេញ៖ បន្ទាប់ពីផលិតកម្ម មាតុចក្របានបង្ហោះរឿង ធ្មប់ ជាវីដេអូ Trailer លើផេកនោះឃើញថា សន្ទុះនៃអ្នករងចាំទស្សនាហាក់ដូចជាកើនឡើង ព្រោះចង់ដឹងថា “តើក្នុងសាច់រឿង លងបន្លាចកម្រិតណា?”។

ទន្ទឹមនិងការរងចាំនេះគណនីផេករបស់ផលិតកម្ម មាតុ ចក្រ បានបង្ហើបឲ្យដឹងថា«ខ្សែភាពយន្តខ្មែរបែបបុរាណនាសម័យលង្វែកដែលនិទានអំពីរឿងធ្មប់បានមកដល់ហើយ! នឹងចាក់បញ្ចាំងនៅ ថ្ងៃទី២៥ ខែមករា ខាងមុខនេះ!»។

គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដ បានចូលរួមជាដៃគូផលិតផងដែរ។