ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករាឆ្នាំ២០១៧នេះនៅលើបណ្ដាញសង្គមកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការ ចែករំលែកផងដែរខណៈដែលកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន Vital ចែកមឈូស ដល់មនុស្សនៅរស់ជ្រងោ។
ជាមួយគ្នានោះដែរនៅលើកបណ្ដាញសង្គមក៏មានមតិលើកឡើងថា« តើសម ឬអត់បងប្អូន? ហើយយល់​យ៉ាង​ណា​ដែរ?»ក្នុងនោះក៏មានអ្នកចូលទៅខមមិនថា«តាំងពី កើតមកមិនដែល ឃើញអ្នកណាជូន​របស់ចឹងៗ​ទេលើក​ទីមួយក្នុងជីវឹតហើយរបស់ចឹងៗមានសិរីសួរស្តីណាស់មែនហេ បានយកមកជូនចាស់ៗចឹង ? »។
ន័យដដែលនោះក៏បន្តទៀតថា«ហើយមានអ្នកណាខ្លះចង់ដេកក្នុងនោះសូម្បីតែអ្នកចែក ក៏មិនចង់ដែរត្រូវអត់​?»​​។ដូចនេះ​​ឃើញហើយថាក្នុងទិដ្ឋភាពចែកមឈូសនេះក៏មានចាស់ជរាជាច្រើន ក្នុងនោះមានទាំង​គ្រឿង​ឧប​ភោគ​បរិភោគ រួមទាំងថវិការផងដែរ។