ភ្នំពេញ៖ឡុង លីគ័ង្គ ត្រូវបានមជ្ឈដ្ឋានមហាជន ស្គាល់ថា ជាបេក្ខភាពប្រឡងចម្រៀង កុមារលំដាប់ ថ្នាក់ អន្តរជាតិ ដ៏មានប្រជាប្រិយភាព ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ពីភាពរន្ទឺនាមជាបេក្ខភាព ប្រឡងចម្រៀង កុមារលំដាប់ថ្នាក់អន្តរជាតិនេះ កុមារា ឡុង លីគ័ង្គ ក៏ក្លាយជាតារាចម្រៀងកុមារ ដ៏មានប្រជាប្រិយ លើវិថី សិល្បៈ ចម្រៀងមួយរំពេចផងដែរ។

តែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានមហាជនភ្ញាក់ផ្អើលជាថ្មី ខណៈវត្តមានកុមារារូបនេះ ក៏មានឱកាសជួប ជាមួយនឹង គណកម្មការប្រឡងចម្រៀង ក្នុងកម្មវិធីរូបគេបរាជ័យឱកាសលើកពាន គឺ លោក ឆន សុវណ្ណារាជ និងបាន សរសើរគណកម្មការរូបនេះមិនដាច់ពីមាត់ទៅវិញ។

Image may contain: 1 personក្នុងសារដែលពោលសរសើរ ឆន សុវណ្ណរាជ លី គ័ង្គ បាន ពោលថា«ជាលើកដំបូងហើយដែលបានជួបបងប្រុស Chhorn Sovannareach គាត់ពិតជាសង្ហា សម្លេងពិរោះ ព្រមទាំងពូកែសម្តែងទៀតអ្នកណាខ្លះហ្វេនរបស់គាត់ អូនក៏ជាហ្វេនរបស់គាត់ដែរ»។ ក្រោយពី បានអានសារទាំងនេះហើយ ទើបដឹងថាលោក ឆន សុវណ្ណរាជ ជាតារាម្នាក់ដែលមានគុណសម្បត្តិបែបនេះ ទើបបានជាមានអ្នកគាំទ្រច្រើន សូម្បីតែ លីគ័ង្គ ក៏និយាយដែរ៕