ភ្នំពេញ៖ នៅមុននេះក្នុងគណនីហ្វេសប៊ុកតារាចម្រៀង សុន ស្រីពេជ្រ មានបង្ហោះសារខ្លីបង្ហាញពីការ​អំពាវនាវ​យ៉ាងទទួចសុំជំនួញជួយដល់ប្អូនប្រុសនាងដែលកំពុងមានជំងឺសម្រាកនៅក្នុងមន្ទីពេទ្យ។ ដោយរៀបរាប់​ខ្លី​ថា«នាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនសូមមេត្តាជួយដល់ប្អូននាងខ្ញុំផង ប្អូននាងខ្ញុំត្រូវកា​ប្លាកែត​4ប្លោក​និងឈាម2ប្លោកប្រភេទB+ជាបន្ទាន់សូមជួយផង ទាក់ទងតាមលេខ085939444 / 010588618 សូម​អរគុណទុកជាមុន»។

ដោយឡែកជំនួបឆ្លើយឆ្លងជាមួយតារាញូស៍តាម ទូរស័ព្ទ តារាចម្រៀងវ័័យក្មេងសំឡេងរណ្តុំលើផ្នែកបុរាណ កញ្ញា សុន ស្រីពេជ្រ ក៏បានប្រាប់ថា «ក្រោយការអំពាវនាវរបស់ខ្ញុំតាមបណ្តាញសង្គម ក៏មានបងប្អូនសប្បុរសជនជួយបានដូចចិត្តមែន។

ពេលនេះអ្វីដែលខ្ញុំអំពាវនាវក្នុងហ្វេសប៊ុកគឺបានយកទៅជួយសង្គ្រោះប្អូនប្រុសខ្ញុំដែលកំពុងសម្រាកព្យាបាលជំងឺឈាមសរស៊ីឈាមក្រហម»។ កូនស្រីសំណព្វចិត្តតារាកំប្លែងជើងចាស់ លោក តា សង់ ស៊ីសរូបនេះក៏បានបង្ហាញឲ្យ​ដឹងថា​ ប្អូនប្រុសទី៦របស់ខ្ញុំ ឈ្មោះ សុន សឺន គេមានវ័យ៣១ឆ្នាំ គេឈឺជំងឺនេះរយៈពេល៨ឆ្នាំហើយ ដែលត្រូវ​ការ​បញ្ចូលឈាមជាប្រចាំ ។ ដោយសារតម្រូវការនេះហើយ ក្រុមគ្រួសារក៏បានបរិចាគប្តូរនេះគ្រប់ៗគ្នាអស់ហើយ ហើយលើកនេះមិនធ្វើបរិចាគបានទើបអំពាវនាវសុំសប្បុរសជនហ្នឹង»។ កញ្ញា ស្រីពេជ្រ ក៏បានបញ្ជាក់ទៀតថា «មិនមែនបញ្ចូលឈាមលើកនេះហើយ គឺឈប់ត្រូវការនោះទេ។ ប្អូនប្រុសខ្ញុំម្នាក់នេះត្រូវការបញ្ចូលឈាមរហូត បើតាមគ្រូពេទ្យថា ត្រូវការបន្តទៀតអាចកន្លះឆ្នាំអីទៀត»។