កំពង់ធំ៖ បន្ទាប់ពីរូបភាពបង្ហាយពីសកម្មភាពសប្បុរសធម៌ដែលបង្ហាញអំណោយ ក្តាមឈូស ទាំងអ្នកមកទទួលអំណោយដ៏កម្រមានអ្នកធ្វើនេះ នៅរស់ជ្រងោក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការ ចែករំលែកពេញបណ្ដាញសង្កមហ្វេសប៊ុក ក្នុងនោះក៏មានមតិរិះគន់យ៉ាងច្រើន ហាក់ដូចជាមិនពេញចិត្តនិងសប្បុរសធម៌បែបនេះឡើយ។
ទន្ទឹមនិងមានការរិះគន់នោះក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ ចិន្តា អាកថែលម៉ាស៊ីស បានបកស្រាយពីមូលហេតុនេះថា«ពីការឆ្លើយតប៖ ពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទៅចូលរួមចែកអំណោយនៅស្រុកបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថា ក្ដាមឈូសទាំងអស់នោះ គឺជាការស្នើសុំពីលោកតា លោកយាយ នៅភូមិស្រុកខាងលើនេះតែម្ដង»។ ក្នុងសារដដែលនោះក៏បន្តទៀតថា«ដូច្នេះទើបក្រុមការងារក្រុមហ៊ុនទឹកបរិសុទ្ធវីតាល សម្រេចតាមបំណងជូនលោកតា លោកយាយតែម្ដង ដោយពុំមានចេតនាអាក្រក់ណាមួយទេ»៕
