ភ្នំពេញ៖ តារាចម្រៀង ឃុន វុត្ថា ត្រូវបានគេដឹងថា មានគូកំណាន់ចិត្តតាំងពីមុនដាក់ពាក្យប្រឡង កម្មវិធី The Voice Cambodia រដូវកាលទី១ មកម្ល៉េះ។ ប៉ុន្តែតារាចម្រៀងរូបនេះ បានលាក់បាំងយ៉ាងជិត មិនឲ្យអ្នកណាដឹងឡើយ សូម្បីអ្នករួមអាជីពនៅក្រុមហ៊ុនហង្សមាស ក៏មិនមានអ្នកណាដឹងដែរ។

ថ្មីៗនេះ តារាចម្រៀងម្ចាស់បទ «កុំទៅណាចោលបងបានទេ» ឃុន វុត្ថា បានដាច់ចិត្តបង្ហាញមុខគូស្នេហ៍ខំថែជាង ៣ឆ្នាំជាសាធារណៈ។ ផ្គួបផ្សំនឹងការបង្ហាញវត្តរបស់គូស្នេហ៍តារាចម្រៀងរូបនេះ ក៏បង្ហើបឲ្យដឹងថា «នាងឈ្មោះ សួស រតនា ដែលត្រូវ ជាមិត្តភក្ររបស់ពិធីការនី សុភ័ក្ត្រ កុសុម៉ា ហើយទំនាក់ទំនងរបស់ពួកខ្ញុំមានយៈពេល ៣ឆ្នាំមកហើយ»។ យ៉ាងណាមិញ គូស្នេហ៍មួយនេះ ពិតជាសាកសមគ្នាណាស់ ទាំងរូបសម្បត្តិ និងចរិយាសម្បត្តិ៕