ភ្នំពេញ៖ ក្រោយពិធីការិនីនិងតារាសម្តែង នាង វីជេ អាណូ ធ្លាយដំណឹងថាពរពោះកូនប្រុសក្នុងផ្ទៃម្នាក់ទៀត ស្របពេលនាងមានកូនប្រុសស្រីចំនួន៤នាក់រួចហើយជាមួយ ស្វាមីក្រៅខាន់ស្លាកំបាំងមុខនោះ។ គេសង្គេតឃើញថាសម្រស់របស់តារារូបនេះនៅតែស្រស់ស្អាតមិនចាញ់តារាដទៃឡើយ។

ដោយនៅលើគណនីហ្វេសមួយបានទម្លាយឲ្យដឹងថា«វ័យក្បែរសែសិបឆ្នាំទៅហើយ ឌីជេអាណូ នៅតែស្អាតទោះមិនផាត់មុខ»។ នេះអាចញ្ជាក់បានថាតារារូបនេះទោះជាមានកូន៥ហើយក៏នៅតែរក្សាសម្រស់ស្អាតដដែល ដោយមិនបណ្ដោយខ្លួនអោយចាស់តាមវ័យនោះទេ។