អាហ្វ្រិចខាងត្បូង៖ រថយន្តដឹកទំនិញមួយគ្រឿង ត្រូវរថភ្លើងបុកចំពាក់កណ្តាល បណ្តាលឲ្យមនុស្សស្លាប់ ១៨នាក់ និងរបួសធ្ងន់ស្រាល ២៥៤នាក់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវដែកភូមិភាគខាងត្បូងប្រទេសអាហ្វ្រិច។

សមត្ថកិច្ច​បានឲ្យដឹងថា «ឡានដឹកទំនិញ បើកឆ្លងកាត់ផ្លូវមិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថភ្លើងបុកឆេះក្នុងផ្សែងខ្មួលខ្មាញ់ និងទូរថភ្លើងបានធ្លាក់ចេញពីផ្លូវ»។ ជុំវិញរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តថា តើអ្នកបើករថយន្តមានផឹកគ្រឿងស្រវឹងដែររឺទេ? ប៉ុន្តែខណៈនេះ អ្នកបើកឡាន​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ មិនទាន់ដឹងខ្លួននៅឡើយទេ៕