ភ្នំពេញ៖ កាលពីរាត្រីម្សិលមិញ បេក្ខនារី​ សេង សាវ៉ន បានបង្ហាញវត្តមានលើឆាកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៣ ត្រូវបានគណៈកម្មការចំអន់ឡើងមុខក្រហម ខណៈសួរថា នាងមានគ្រួសារហើយឬនៅ?។ រំពេចនោះ នាងបានប្រាប់គណៈកម្មការថា «ខ្ញុំមិនយកប្តីទេ នៅម្នាក់ស្រួលជាង យកប្តីនាំតែពិបាកចិត្តពិបាកកាយ»។

ជាមួយគ្នានោះផងដែរ បេក្ខនារីមានដើមកំណើតខេត្តតាកែវ សេង សាវ៉ន ត្រូវបានគណៈកម្មការរូបសង្ហា ២ដួង ឆន សុវណ្ណារាជ និង ណុប ប៉ាយារិទ្ធ បានធ្វើឲ្យនាងកាន់តែអៀន ពេលបុរសទាំង២ រាំកៀកក្បែរ និងចាប់ដៃនាង។

សូមទស្សនាវីដេអូ!!