ភ្នំពេញ៖ ក្រោយពីការបញ្ចប់ ពិធីមង្គលការកំពូលតារាចម្រៀងសុគន្ធ និសា មកគេសង្គេតឃើញថា នាង កម្របង្ហោះរូបភាពផ្អែមល្អែមជាមួយ និងស្វាមីរបស់នាង។ ដែលទើបតែថ្មីៗនេះនាងបែរជាបង្ហោះរូបមួយសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរំលេចជាមួយសារបង្កប់ន័យស្នេហ៍ដ៏រឹងមាំក្នុងដំណើរជីវិតគូ។

ដោយក្នុងសារនោះនាងបានបរិយាយយ៉ាងដូច្នេះថា«ធ្វើរឿងសប្បាយៗ ក្នុងជីវិត ប្រាប់ខ្លួនឯងថា ជីវិតមួយថ្ងៃៗ​គឺខ្ញុំអ្នកកំណត់ ឧបសគ្គរឺទុក្ខក៏មិនឈ្នះការ តាំងចិត្តដែលញញឹមតស៊ូនឹងរឿងគ្រប់យ៉ាងនោះទេ»។ ក្នុងនោះផង​ដែរមហាជនជាច្រើនបានឃើញ ក៏បាន​បញ្ចេញមតិ ជូនជាកម្លាំងចិត្ត ហើយគាំទ្រនូវពាក្យពេចន៍របស់នាង តែក៏មិនបានដឹងពីមូលហេតុអ្វីពិតប្រាកដ របស់នាងនោះទេ៕