ភ្នំពេញ៖ តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា ហាក់ដូចជា មានការលះបង់ចោលនៅរឿងអាក្រក់ ៗពីគ្រោះឆ្នាំចាស់ មកបង្ហាញនូវរឿងល្អៗជាមួយជីវិតដ៏មានសេចក្ដីសុខក្នុងឆ្នាំថ្មីនេះវិញ។ កាលពីអំឡុងឆ្នាំចាស់មហាជនសុទ្ធតែបានដឹងថា ស្រីស្រស់ ពេជ្រ អាវីហ្សា បានជួបនូវរឿងស៊យផ្ទួនៗ​។ ផុតពីរឿង រងហឹង្សា សង្សា​ប្អូនថ្លៃឧកញ៉ា និងជាពីរបួសនេះមិនបានប៉ុន្មាន ក៏ពើបនឹងគ្រោះចរាចរណ៍ បើករថយន្តបុកម៉ូតូ ជាក្រុមការងារ​អ្នកនាង ព្រុំ រដ្ឋា រៀមច្បងសិល្បៈ ។

ក្នុងវិនាទីខ្លីមុនឆ្លងឆ្នាំសកលនេះទៀត ស្រីស្រស់ អាវីហ្សា ក៏ជួបនឹងគ្រោះស៊យមួយទៀត ដែលត្រូវ​រថយន្តទំនើបនាងក៏ត្រូវគេបុក​ម្តងទៀត។​ តែយ៉ាងណាក្នុងហ្វេសប៊ុកនាង ក៏ត្រូវបានគេឃើញ​ង្ហោះរូបថបស្អាតរួមជាមួយភាពស្រស់ស្រាយជាមួយមិត្តភក្តិ ភ្ជាប់និងសាររៀបរាប់ថា«នេះជារូបភាព… bd មិត្តភក្តិរបស់ម៉ី ចា៎late to post ja »។ ជាមួយគ្នានោះក៏មានប្រិយមិត្តលេងបណ្ដាញសង្គមមួយចំនួនជូនពរផងដែរ ដោយនិយាយថា«ជូនពរអោយម៉ីជួបសេចក្ដីសុខនឹងប្រាថ្នាអ្វីអោយបានដូចបំណង»ក្នុងនោះក៏មានការឆ្លើយតបទៅវិញថា«ហឹសហេ… មិនមែនខ្ញុំទេ ជាខួបកំណើតរបស់មិត្តភក្រខ្ញុំទេ»៕