ភ្នំពេញ៖ ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងល្បីប្រចាំផលិតកម្ម ហង្សមាស និងល្បីមានអ្នកគាំទ្ររាប់ពាន់នាក់។ នៅថ្ងៃទី១នៃដើមកញ្ញា តារាចម្រៀងរូបនេះបង្ហាញរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ក្នុងពិធីធ្វើខួបកំណើរលក្ខណៈគ្រួសារ ដែលលោកអះអាងថា ធ្វើខួបកំណើតឲ្យបងប្អូនស្រីទាំងបី ក្នុងថ្ងៃជាមួយគ្នា។ តារាចម្រៀង និងគណៈកម្មការការប្រឡងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ Cambodia idol លោក ឆន សុវណ្ណារាជ បានបន្ថែមនូវសារដ៏ភ្ញាក់ផ្អើលទៀតថា «គ្រាន់តែចូលដើមខែ៩ភ្លាម ក្រុមគ្រួសារក៏មានលាភជ័យ សំណាងបានធ្វើខួបកំណើត ជួនបងប្អូនស្រីបង្កើតរបស់ខ្ញុំទាំងបីនាក់តែម្តង។

សាទរនិងសារ ឆន សុវណ្ណារាជ បង្ហាញពីពិធីលើកទឹកចិត្តប្អូនស្រីក្នុងថ្ងៃតែមួយដល់ទៅបីនាក់ (ពិធីធ្វើខួប)ឲ្យបងប្អូនៗនោះ ក៏មានអ្នកគាំទ្រជាច្រើន លើកសរសើរពីទឹកបងប្រុសរបស់ក្មេងស្រីបីនាក់ដែលមានរូបស្រស់ប្រិមប្រិយ ញញឹមបិទមាត់មិនជិត ស្ថិតក្នុងរូបថតធ្វើពិធីខួបកំណើតនោះ ។ ដោយពួកគេលាន់មាត់ថា ឆន សុវណ្ណារាជ ជាមនុស្សម្នាក់ស្រឡាញ់គ្រួសារ និងចង់ឃើញគ្រួសារមានសុភមង្គល លោកគឺជាបងប្រុសល្អគួរឲ្យសរសេរទឹកចិត្តនេះចំពោះប្អូនៗស្រី។ ភ្ជាប់និងរូបថតពិធីខួបកំណើតបងប្អូនៗស្រី ក្នុងលក្ខណៈដ៏ស្និទ្ធ និងភាពកក់ក្តៅ ដែលពោរពេញដោយស្នាមញញឹម បង្ហោះជាច្រើនសន្លឹកនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ លោក ឆន សុវណ្ណារាជ ក៏បានបន្ថែមសារបែបភ្ញាក់ផ្អើលផងថា «ទើបដឹងថា ដើមខែ៩នេះគឺជាថ្ងៃខួបកំណើតរបស់ត្រកូក(ឆន) »។

តារាចម្រៀងល្បីនិងកំពុងត្រូវបានអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ថា ក៏ជាបងប្អូនដ៏ក្នុងគ្រួសារត្រកូល (ឆន) នោះលោកថា «ដើមខែ៩ សំខាន់ចង់ឃើញស្នាមញញឹមរបស់ពួកគាត់។ចូលដើមខែ៩ភ្លាមខួបកំណើតបងប្អូនបង្កើតបីនាក់តែម្តង»។ លោកក៏បានរៀបរាប់ឈ្មោះ បងប្អូនស្រីដ៏គួរឲ្យស្រឡាញ់ទាំងបីរបស់លោកថា«រីករាយថ្ងៃកំណើតប្អូនស្រីទី៥ នៃត្រកូល ឆន ជូនពរឲ្យប្អូនសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច សំណាងល្អប្អូនស្រី ។ រីករាយថ្ងៃកំណើតប្អូនស្រីទី៤ នៃត្រកូល ឆន ជូនពរឲ្យប្អូនសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច សំណាងល្អប្អូនស្រី។ រីករាយថ្ងៃកំណើតបងស្រីធំរបស់គ្រួសារត្រកូលឆន ជូនពរបងធំឲ្យសុខភាពល្អនិងជោគជោគជ័យគ្រប់ភារកិច្ច love you je je »។