កំពង់ចាម៖ ធ្លាប់តែឃើញការសម្តែងមានលក្ខណៈកំប្លែងធ្វើឲ្យមហាជនផ្ទុះសំណើច ប៉ុន្តែម្តងនេះជារឿងពិត ​រថយន្ត​ធុន​តូច​ចំណុះ​១២ ​កៅអី​ម៉ាក Starex មួយគ្រឿង​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-6314 ត្រូវបាន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ប្រទះឃើញ​ដឹកទំនិញ​យ៉ាង​សំពីងសំពោង​ហួសហេតុ​រហូតដល់​មាន​ប្រវែង​ជិត​១០​ម៉ែត្រ និង​កម្ពស់​ជិត​៤​ម៉ែត្រ បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ឋិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ភ្លាមៗនោះ សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ស្រុក​ជើងព្រៃ ចាប់​ឃាត់ទុក​ធ្វើការ​ផាកពិន័យ​តាមច្បាប់​កំណត់ ​កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨ ។