កំពង់ឆ្នាំង៖ ក្នុងសភាពរលេះរលួយដោយសារលាកទឹកក្តៅ អ្នកមីងម្នាក់បាន ផុងជើងរនាបឫស្សីដួលស្រោចទឹកក្តៅទៅលើប្រាណ និងកូនតូចរលាករងរបួសធ្ងន់ ។ រួមទាំងជីវភាពមិនសូវធូរធាផងនោះ រស់នៅអាស្រ័យអ្នកក្បែរខាងអាណិតសុំអាហារគេហូបចុក។

ក្នុងបន្ទុកមានកូនតូចចំនួន ៥នាក់ ទើបតែបានរៀនម្នាក់ប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះ អ្នកស្រីបានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយសម្រួលដល់ទុក្ខលំបាករបស់គាត់ផងដែរ៕