ភ្នំពេញ៖ ស្ត្រីកូនមួយម្នាក់ បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់រឿងរ៉ាវឈឺចាប់ ប្តីវាយធ្វើបាយស្ទើរគ្មានលស់ថ្ងៃ។ នាងសោកស្តាយ​ដែល​បាន​ប្តីចិត្ត​សាវ៉ា បានថ្មីចោលចាស់ ភ្លេចអស់ពាក្យសន្យាធ្លាប់ប្រាប់នាងថា នឹងផ្តល់សុភមង្គលឲ្យនាង។

ក្នុងសារនោះ នាងរៀបរាប់ថា​ «បងធ្លាប់សន្យាថា មិនធ្វើឲ្យអូនលំបាក និងផ្តល់សុភមង្គលឲ្យអូន តែពេលនេះ បងចិត្តខុសពីមុន ធ្វើបាបអូន វាយដុំជារៀងរាល់ថ្ងៃ ថែមទាំងលួចមានស្រីទៀត។ ពេលលុយបងរកបាន បងឲ្យស្រីអស់ មិនឲ្យអូនទុកចិញ្ចឹមកូនឡើយ»៕