ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែ មករានេះអតីតក្រុមចម្រៀង High Class កញ្ញា កូកូ បានជួបទុក្ខជាទម្ងន់ ដោយប្អូ​ន​បង្កើតរបស់នាង ត្រូវរថយន្តបុកហើយ កិនទាល់តែស្លាប់តែម្តង។នេះជារឿងមួយដ៏រន្ធត់ជាមួយនឹងសម្លេ​ង​ទួ​ញ​សោ​ក បោកខ្លួន ស្ទើរតែគ្រប់ៗគ្នា។

ទន្ទឹមនិងនោះញ្ញា កូកូ បានរៀបរាប់រឿងរ៉ាវខ្លះៗ ទាក់ទងនឹង ការស្លាប់របស់ប្អូនប្រុសនាងថា«ជារឿងមួយ អយុ​ត្តិ​ធម៌បំផុត ដែលប្អូនរបស់ខ្ញុំត្រូវរថយន្ត បុក ហើយកិនបន្ថែម រហូតទាល់តែស្លាប់ នៅលើផ្លូវជាតិ។ អ្វីដែ​ល​ឈឺចា​ប់​បំផុត ម្ចាស់រថយន្ត ក៏បានរត់បាត់ទៅហើយ បន្សល់ទុកតែឡានតែប៉ុណ្ណោះ»។

បញ្ជាក់ផងដែរថាញ្ញា កូកូ ជាតារាចម្រៀង ស្ថិតក្នុងក្រុមដ៏ល្បី កាលពីប៉ុន្មានឆ្នាំមុន តែក្រោយមក ក្រុមមួយនេះ ក៏បានបែកបាក់ ហើយតារាចម្រៀងៗនីមួយ ក៏ធ្វើជា អ្នកចម្រៀងទោល ចាប់ពីថ្ងៃនោះទៅ៕