ភ្នំពេញ៖ យុវជនឈាមរាវ២នាក់ ត្រូវបានគេស្គាល់ថាម្នាក់ជាកូន និងម្នាក់ទៀតជាក្មួយ ឯកឧត្តម ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានបង្ហោះរូបសម្ញែងកាំភ្លើង និងភ្ជង់គ្នាលេង​យ៉ាងរំភើយក្នុងបន្ទប់ខារ៉ាអូខេ កាលពីពេលថ្មីៗនេះ។

សកម្មភាពបែបនេះ បង្ករការភ័យខ្លាចដល់អ្នកបុគ្គលិកបម្រើការងារនៅទីនោះផងដែរ។ ក្រឡេកមកមើលតថភាពសង្គមបច្ចុប្បន្ន ឲ្យតែមានអំណាច មានលុយ អាចធ្វើអ្វីបានតាមចិត្ត ដោយមិនខ្លាចច្បាប់ឡើយ។ តួយ៉ាង បុរសទាំងពីរខាងលើជាដើម៕