សង្គម៖ នៅលើគណនីហ្វេសប៊ុក ឈ្មោះថា Meach Panha បានចែករំលែកនូវរូបភាពជាច្រើនសន្លឹក មានទាំងរូបស្រ្តីគេងនៅលើគ្រែពេទ្យដណ្តប់ភួយ នៅតែប្រឡោះផ្ទៃមុន ក្នុងសភាពស្លេកស្លាំង រួមទាំងរូបសពទារករំនិងកន្សែង ដែលភ្ជាប់ដោយសារអំបាវនាវរកសម្បុរសជនដើម្បីជួយសង្គ្រោះជីវិតស្រ្តីម្នាក់ដែលទើបតែបាត់បងកូននៅក្នងផ្ទៃ។

ក្នុងសារនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Meach Panha ដែលមិនបានបង្ហាញថា ត្រូវជាអ្វីនិងស្រ្តីរងគ្រោះព្រោះបាត់បង់កូនក្នុងផ្ទៃនោះ បានត្រឹមតែរៀបរាប់តាមសារឲ្យដឹងយ៉ាងដូច្នេះថា«សូមបងៗជួយដល់ស្រ្តីមានផ្ទៃពោះ​តែ​កូនរបស់គាត់ បាន ស្លាប់នៅក្នុងពោះជាង10ហើយ សូមបងជួយជាថវិកាដល់គាត់សំរាប់បរិ​ភោ​គអ​ហា​រផ​ង»​។

តបនឹងសារអំពាវនាវ បង្ហាញពីជីវិតដ៏គួរឲ្យសង្វេកពីស្រ្តីម្នាក់ដេកនៅលើគ្រែពេទ្យ ពីហ្វេសប៊ុក Meach Panha ទាំងមិនបានបញ្ជាក់ ស្រ្តីអភ័ព្វនេះមានឈ្មោះ អ្វី មានគ្រួសារនៅណាធ្វើអី ហើយមូលហេតុយ៉ាងណា បានទារកក្នុងផ្ទៃខូចរយៈពេល១០ថ្ងៃហើយ ទើបមានការផ្សព្វផ្សាយ ជាមួយនឹងដំណើរសម្រាកពេទ្យយ៉ាងនោះក្តី ក៏មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏ចូលខមមិនសួថា« ចុះហេតុអី ក៏ទុកកូនស្លាប់ក្នុងពោះបានយូថ្ងៃម្លេះ»តែពុំមានការឆ្លើយតបនោះទេថា បណ្ដាលមកពីអ្វី។