សៀមរាប៖ ក្នុងការរងចាំយុត្តិធម៌ជូនភរិយាយ ដែលរងគ្រោះ ដោយការប៉ងប្រហារផ្តាច់ជីវិតពីភូមិជាមួយគ្នាជាបុរស់ ហ៊ាង អាយុ ៣១ឆ្នាំ ដែលកាប់ចញ្ច្រាំនិងកាំបិតខ្វែងចំនួន៨កាបិត សល់តែដង្ហើមចង្រិត រស់នឹងស្នាមរបួសដ៏ឈឺផ្សារយៈពេលជាងកន្លះឆ្នាំមកហើយនោះ។ លុះដើមឆ្នាំ២០១៨នេះ បុរសជាឈ្មោះ ប្រេន លេន ហៅផាត អាយុ ៣៨ឆ្នាំ ក៏ចេញមកដង្ហោយរកយុត្តិធម៌ជាថ្មី រកក្តីសុខស្ងប់ជូនភរិយាយ។

សារស្វាមីស្រ្តីរងគ្រោះ របួសសុះប្រាណនិងផ្ទៃមុខ ដោយការប៉ងប្រហារផ្តាច់ជីវិតពីបុរសជាអ្នកភូមិផងរបងជាមួយ ដែលត្រូវបានសមត្ថកិច្ចក៏បង្ហាញអត្តសញ្ញាណា ឈ្មោះ ហ៊ាង អាយុ ៣១ឆ្នាំ នោះ លោក ប្រេន លេន ហៅផាត បានទទួញរៀបរាប់ថា «ពេលនេះ ខ្ញុំបាទគ្មានថវិកាសម្រាប់ព្យាបាលប្រពន្ធ ដែលរងគ្រោះបាត់បង់សមត្ថភាពធ្វើការងារជាង ៦ខែមកហើយ និងតុលាការគ្មានជួយរកយុត្ថិធម៌ឲ្យឡើយ»។

បើទោះជាយ៉ាងណា សមត្ថកិច្ច នៅមិនបានបង្ហាញលទ្ធផលស៊ើបអង្កេតឬនិតិវិធីច្បាប់ឲ្យឃើញនៅលទ្ធផលដំណើរដល់ត្រឹមណា ដើម្បីឲ្យក្រុមគ្រួសារទទួលយកបានឬមិនបាននោះ ខណៈតបនឹងខ្លឹមសារ សារបុរសប្តីស្រ្តីរងគ្រោះ ក្រោមកាំបិតខ្វែង ពីបុរសស្មារឹង ដើមទ្រូង៥ហាត់នោះ សមត្ថកិច្ចមូលដ្ឋានធ្លាប់បានរៀបរាប់ជូនព័ត៌មានឲ្យមជ្ឈដ្ឋាននានាដឹងជាថ្មីថា «ស្រ្តីរងគ្រោះមានឈ្មោះ ហម សំបូរ អាយុ ៣៨ឆ្នាំ ត្រូវជនល្មើសឈ្មោះ ហ៊ាង អាយុ ៣១ឆ្នាំ រស់នៅភូមិជាមួយគ្នាបានប៉ុនប៉ងសម្លាប់ ដោយកាប់នឹងកំបិតខ្វែវចំនួន ៨ខ្វែវនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប»។ ខណៈស្វាមីស្ត្រីរងហឹង្សាបុរសអ្នកភូមិ ប៉ងផ្តាច់ជីវិតនោះ ក៏ពោលអស់សង្ឃឹមបន្តថា «ខ្ញុំបាទសុំឧ្យលោកជាមន្រ្តីរាជការ មេត្តាជួយរកយុត្តិធម៌ជូនដល់ភរិយាដែលរងគ្រោះ ដើម្បីមានលទ្ធភាពនៅថែរក្សាចិញ្ជឹមបីបាច់ កូនទាំង ២នាក់ ផង»។