ភ្នំពេញ៖ កាលពីថ្មីៗនេះអតីតអ្នកសិល្បៈ អ្នកនាង ងួន ស្រីស ដែលគេស្គាល់ថា ជាមិត្តស្លាប់រស់ជាមួយ សុភ័ក្រ កុសុម៉ា តាំងតែពីក្មេងៗ បានបង្ហាញវត្តមានក្នុងកម្មវិធីអ្នកសិល្បៈ ។ តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺស្រីសក៏ត្រូវ មិត្តស្និទ្ធតាំងពីតូចក្រូចឆ្មា នាង សុភ័ក្រ កុសុម៉ា ចំអកឲ្យដែលស្ទើតែងើបមុខមុនរួច។

ក្នុងការបង្ហាញខ្លួនរបស់ ស្រីស ត្រូវបានសុភ័ក្រ កុសុម៉ា ទម្លាយនៅលើបណ្ដាញសង្គមរបស់ខ្លួន ជាមួយនឹងរូបថត ថតរួមគ្នាជាច្រើនសន្លឹកនោះ កុសុម៉ា ក៏បានរំឭកថា«មានបងប្អូនសួររកគាត់ច្រើនឥឡូវផុសរូបជូន អ្នកណានឹកគាត់ខ្លះ?» បន្ទរនិងពាក្យពេចន៍បែបលេងសើចចំអកឲ្យខ្លួនឯង កញ្ញា សុភ័ក្រ កុសុម៉ា ដែរថា «មួយសរមួយខ្មៅ ឲ្យតែជួបគាត់មានអារម្មណ៏ថានឹកកាលនៅពីក្មេងកាលពីក្មេងច្រៀងរាំសប្បាយណាស់»។

នាងបានបន្តថា« គាត់នៅតែសរ ខ្ញុំនៅតែខ្មៅ ហាហា Srey Sorជាពិធីការនីកាត់នំនៅថ្ងៃអាពាហ៏ពិពាហ៏របស់បងប្អូនបងស»។ គួរបញ្ជាក់ផងដែរថានេះ ជាលើកទីមួយដែល មហាជនបានឃើញ ងូន ស្រីស ក្រោយពីបាត់មុខ ក្នុងវិស័យសិល្បៈរាប់ឆ្នាំ មិនដូច កញ្ញា សុភ័ក្រ កុសុម៉ា ដែលនៅតែជា តារាចម្រៀង និង ពិធីការិនី មកទល់ពេលនេះ។