សង្គមខ្មែរ៖ រូបភាពទារកដែលទើបនឹងប្រសូត្រចេញមកលើភពផែនដី ក្នុងវិនាទីដ៏ខ្លី ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាចែករំលែក ភ្ជាប់និងព័ត៌មានរៀបរាប់បង្ហាញភាពខ្លោចផ្សា ដែលមិននឹកស្មានដល់ថា «ឪពុកម្ដាយ ចិត្តតិរច្ឆានបានបង្កកំណើតឲ្យឃើញពន្លឺថ្ងៃមិនបានប៉ុន្មានម៉ោងផង ក៏យកទារកទើបតែកើតនោះទៅកប់ទាំងរស់តែម្ដង»។

នៅលើបណ្ដាញសង្គម ដែលបង្ហាញពីសភាពដ៏ខ្មោចផ្សានៃទារកទើបនឹងប្រសូត្រមកលើភពផែនដី ក៏បាននិទានថា«សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់…. ខំពរពោះ៩ខែ១០ថ្ងៃបង្កើតរួចយកទៅកប់ចោលទាំងរស់ តែសំណាងមាន មានអ្នកចិត្តបុណ្យឃើញ ហើយក៏សង្គ្រោះទាន់ពេលវេលា គឺក្មេងមិនទាន់ស្លាប់ទេ»។

ក្នុងនោះក៏មានសារខមមិនជេរប្រទិចដល់បុរស ស្រ្តី ដែលផ្តល់កំណើតទារកយ៉ាងច្រើនសន្ធឹកសន្ទាប់ក្នុងន័យដូចៗគ្នាថា« មីថោក អាថោកបើមិនចង់ចិញ្ចឹម ម្ដេចមិនអោយគេទៅខំសាងបាបម្លេះ អាណិតក្មេងណាស់លោកអើយ»។