កម្ពុជា៖ ជីនាងវង ជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ដែលប្រជាជនខ្មែរតែងនិយមដាក់ក្នុងសម្លប្រភេទស្ងោរ។ តើលោកអ្នកដឹងទេថា ជីនាងវងមានសារសំខាន់អ្វីខ្លះសម្រាប់សុខភាព? តទៅនេះ តារាញូស៍ សូមជម្រាបជូបបងប្អូនថា ជីនាងវងជារុក្ខជាតិម្យ៉ាងដែលសម្បូរសារជាតិសំខាន់ៗជាច្រើន ជាពិសេសវីតាមីន A, K និង Phytonutrient ដែលមានលទ្ធភាពប្រឆាំងអាស៊ីតកម្មយ៉ាងខ្លាំងក្លា និងអាចជួយការពារប្រព័ន្ធ DNA បានយ៉ាងល្អប្រសើរទៀតផង។

ដើម្បីបរិភោគជីនាងវងឲ្យមានប្រសិទ្ធភាពខ្ពស់ លោកអ្នកគ្រាន់តែយកស្លឹកជីនាងវងមួយក្តាប់ត្រាំទឹកអំបិលប្រមាណ១០នាទី រួចស្រង់យកដាក់ទឹកក្តៅ រួចច្រោះយកទឹកនោះយកមកផឹក។ គួរចងចាំថា មុនពេលញ៉ាំបាយ ត្រូវទទួលទានទឹកជីនាងវង ២ស្លាបព្រា ដើម្បីជួយបង្កើនប្រព័ន្ធសារពាង្គកាយ និងជួយទប់ស្គាត់ជំងឺផ្សេងៗមកបៀតបៀន មានដូចជា កាត់បន្ថយកូឡេសស្ត្រូរ៉លក្នុងឈាម ទប់ស្កាត់ការឈឺក្បាល វិលមុខ រាករូស និងក្អួតចង្កោរជាដើម៕