ភ្នំពេញ៖ ពិធីការិនី និងជាតារាសម្ដែង សម្រស់ឆើតឆាយ កញ្ញា ទឹម រដ្ឋា ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន នាងក៏ត្រូវបានមិត្តភក្តិ ក្រុមគ្រួសារ រួមនិងគូស្នេហ៍Suprises ខួបកំណើត​។​ ជាមួយគ្នានោះ ក៏មានកាដូ​ពិសេស ពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បី លំដាប់ថ្នាក់អន្តរជាតិ គឺលោក ឯម រៀម ផងដែរ។

នៅថ្ងៃទី៨ខែមករានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ទឹម រដ្ឋា ងារតារាស្រីខ្មែរ មិនសង្វាទស្នេហ៍បុរសជាតិសាស្ត្រឯង នាង ទឹម រដ្ឋា បានសរសេរសារបង្ហាថា«អរគុណខ្លាំងណាស់សំណប់ចិត្ត Riem Em សំរាប់ផ្ទាំងឝំនូរទាំងបីផ្ទាំងនេះហើយក៏3ឆ្នាំដែរ ដែលម៉ែមេទ្រីបានគូរគំនូរអោយអូនក្នុងពេល birthday»។

ក្នុងនោះដដែលបន្តថា«ហើយអូនចង់ប្រាប់ថា រូបគំនូរឆ្នាំនេះអូនស្រលាញ់ខ្លាំងជាងឆ្នាំមុនៗទៅទៀត អរគុណខ្លាំងណាស់នៅទឹកចិត្តនិងការស្រលាញ់ 1ផ្ទាំងនេះដូចខ្លាំងណាស់ម៉ែមេទ្រីអើយ !#timrorha»។ បញ្ជាក់ផងដែរនេះគឺជាគំនូរយ៉ាងស្រស់ស្អាត ដែលគូរដោយផ្ទាល់ដៃ និងមើលទៅ កញ្ញា ទឹម រដ្ឋា ពិតជាពេញចិត្តខ្លាំងណាស់ ព្រោះគំនូរនេះ ពិតជាស្អាត និងត្រូវចិត្តនាងតែម្ដង។