ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី មុខស្អាត កញ្ញា បេប៊ី គ្រាន់តែចូលឆ្នាំថ្មីភ្លាម ក៏ធ្វើអោយមជ្ឈដ្ឋាននានា ផ្ទុះការលាន់មាត់ភ្លាម និងជំនួញទ្រព្យនិយម បំពេញមហិច្ឆិតា ជានារីសម័យថ្មីស៊ីវីល័យ​។ ខណៈលើបណ្ដាញសង្គមទម្លាយថា«ដើមឆ្នាំថ្មីស្រីស្អាត Baby ទិញឡានថ្មីទំនើបមួយគ្រឿងជិះលេង»។

បញ្ចាក់ចំពោះការទិញរថយន្តថ្មីនេះដែរ តារាស្រីរមែងប្រៀបសម្ផស្សខ្លួនឯង ស្រដៀងនឹងតារាឥណ្ឌាល្បី ស្រីស្អាត ប៊េប៊ី នាងមិនបានបង្ហោះ បង្អួតភាពស៊ីវីល័យ​ពីរថយន្តស៊ើរីទំនើបទើបទិញនោះទេ ។ រូបភាពត្រូវបែកធ្លាយព្រោងព្រាត ឲ្យគេបានដឹងជាសាធារណៈនេះ ត្រូវបានទម្លាយពី អ្នកលក់រថយន្តដែល បានផុសបង្ហាញ។

ដោយអ្នកលក់ឡានសរសេររៀបរាប់យ៉ាងដូច្នេះថា«អគុណប្អូនស្រីបេ ប៊ី ជួយគាំទ្រឃ្លាំងលក់ឡាន 999នៅ land cruiser សេរីថ្មីសុមហេងៗកាន់តែល្បី»។ធ្វើឲ្យមនុស្សជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដែលបេប៊ី មានសមត្ថភាពទិញរថយន្ត សុទ្ធតែតម្លៃរាប់ម៉ឺនដុល្លារបែបនេះ។