ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៨ ខែមករាឆ្នាំ២០១៨នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តតារាសម្តែង និងពិធីករដ៏ល្បី ប៉ែន ចំរ៉ុង បានបង្ហោះរូបភាព រួមទាំងសាររៀបរាប់យ៉ាងដូច្នេះថា«សួរថាអ្នករាល់ថ្ងៃជួបបញ្ហាអីខ្លះ ? បើចំពោះអ្នកមីងវិញ គ្មានគ្រួសារ មានជំងឺប្រចាំកាយ រស់នៅសំយាបផ្ទះគេ រស់នៅតែលើអង្រឹង ផ្ទះសម្បែងធ្លុះមុខធ្លុះក្រោយ គ្មានថវិការ អាយុក៏ច្រើន គិតមើលថាគាត់វេទនាប៉ុណ្ណា ? »។

ទន្ទឹមនិងនោះលោកក៏បនុ្តទាំងភាពសោកស្ដាយទៀតថា«ស្តាយណាស់ថ្ងៃនេះខ្ញុំមិនបានត្រៀមអីមកទេ តែខ្ញុំសន្យាថាមកជួបគាត់លើកក្រោយនឹងនាំយកថវិការ និង ស្បៀងអាហារខ្លះៗមកជូនគាត់»។ យ៉ាងណាមិញលោកបានអំពាវនាវដល់សប្បុរសជនផងដែរថា«បើបងប្អូនចង់ចូលរួមជាមួយខ្ញុំបាទអាចទំនងមកលេខ ០៨១៣១៤៩៤៩ ឬ Account ខ្ញុំផ្ទាល់ក៏បាន សូមអរគុណទុកជាមុន សូមជួយshareផង បាទ»។