ថៃ៖ ពីរូបឆោមសម្ផស្សដ៏ស្រស់ផូផង ផ្សំនិងការនិយមតុបតែងខ្លួននារីស៊ីវីល័យ នាង ជេស៊ី វ៉ាត ជាតារាថៃ ក្លាយជាទីចាប់អារម្មណ៍របស់មហាជន ពិសេសបុរសៗថៃ ។ ក្នុងនោះក៏ជំពប់ផងដែរនូវជំនោរព័ត៌មានអាស្រូវ ថា តារាថៃ សម្ផស្សដ៏សិចស៊ីរូបនេះ មានបុរសៗអ្នកមានលុយ ជះលុយជាថ្នូរនិងការឡើងគ្រែក៏មិនតិចដែរ។ តែយ៉ាងណា ព្យុះព័ត៌មានអាស្រូវនេះ ក៏ធ្វើឲ្យនាង ជេស៊ី វ៉ាត អត់ទ្រាំលែងបានហើយចេញ មកបកស្រាយព័ត៌ មានដែលថា «មានមនុស្សទិញនាងទៅដេកជាមួយ»។

ក្នុងសារបកស្រាយភាពអាស្រូវជីវិតនេះ ជេស៊ី វ៉ាត់ បានសរសេរថា «ធ្លាប់ធ្វើការងារគ្រប់បែបយ៉ាង តែជាការងារសុច្ចរិត មិនមែនការងារថោកទាបនោះទេ ហើយក៏មិនដែលធ្លាប់ធ្វើការងារលក់ខ្លួននោះដែរ»។ ក្នុងសារដែលថា «ទ្រាំមកយូរហើយច៎ា!!! ជាមួយនឹងពត៌មាននេះ ពេលដំបូងក៏ បណ្ដោយទៅ ព្រោះយើង មិន បានធ្វើពិតមែន ទើបគិតថាវាជារឿងគួរអោយអស់សំណើច តែនេះចាប់ផ្ដើមលែងអស់សំណើចហើយច៎ា មានមនុស្សដល់ថ្នាក់មកបង្ហោះរកខ្លួនខ្ញុំដល់ថ្នាក់នេះ។

ទោះបីមិនចេញមកបង្ហោះអ្នកក៏នៅតែតាមមករករឿងស្រាប់ទៅហើយ»។ ជេស៊ី វ៉ាត ក៏បានប្រកាសថា ធ្លាប់​ទិញខ្ញុំទៅដេកជាមួយ តែខ្ញុំសូមប្រាប់ថាមិនដែលទទួលការងារដែលហៅថាលក់ខ្លួនឡើយ!!! ធ្លាប់ធ្វើ​ការជា​អ្នក​ចម្រៀងហាងកាហ្វេ អ្នករាំស៊ិចស៊ី អ្នកកំដរភ្ញៀវ តែមិនបានមានន័យថាត្រូវធ្លាប់លក់ខ្លួនទេ។

អ្នកណាធ្លាប់ទិញខ្ញុំទៅដេកជាមួយ មកអះអាងតតាំងជាមួយខ្ញុំ អោយគ្រប់គ្នាក្នុងបណ្ដាញសង្គមឃើញតែម្ដងច៎ា បើអ្នកធ្លាប់ទិញគេត្រូវហ៊ានមកនិយាយអោយច្បាស់ ។ អោយពួកមនុស្សដែលធ្វើអោយខ្ញុំខូចឈ្មោះ ខ្ញុំប្រាកដជារករឿងអោយដល់ទីបំផុត។