ភ្នំពេញៈ តារាចម្រៀងស្រីល្បី ជំនាញខាងសិល្បៈទាំងបុរាណនិង សម័យពោរពេញដោយ ទេពកោសល្យ និង សមត្ថភាព អ្នកនាង ខាត់ សុឃីម ពីភាពវៃឆ្លាតនៅក្នុងការចាត់ចែងការងារសិល្បៈ និងអាជីវកម្មក្រៅសិល្បៈ បែរជាឃើញនាងបង្ហោះសារបែបខូចចិត្តទៅនឹងទង្វើល្អរបស់ខ្លួនតែមិនទទួលបានផលល្អសោះ។

អ្នកនាង ខាត់ សុឃីម បង្ហោះថា៖ «រាល់ថ្ងៃចិញ្ចឹមតែសត្វមានពិស» និងសារមួយទៀតថា «ខាត់ សុឃីម ប្រាប់មួយណា អ្វីដែលបងធ្លាប់ជួប អ្នកដែលទុក ៧០ បំផុត និងអ្នកដែល នៅក្បែរខ្លួន គេក៏អាច ធ្វើឲ្យ យើងគ្រោះថ្នាក់បំផុតដែរ!សុំទោសផង បើខមម៊ិនមិនសម និងធ្វើឲ្យអ្នកខ្លះមិនចូលចិត្ត តែវាជារឿង ពិត ក្នុងសង្គមយើងមែន បងផ្ទាល់ជាអ្នកជួប»។Image result for ខាត់ សុឃីម

គ្រាន់តែបានបង្ហោះភ្លាម ក៏បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ពីសំណាក់មហាជន និងក្រុមអ្នកសិល្បៈតែម្តង ពេលឃើញសារនោះ ក៏នាំគ្នាចូលទៅ Comments សួរនាំរកនូវហេតុផលផ្អើលពេញបណ្តាញសង្គម ហើយចង់ដឹងថា តើអ្នកនាង ខាត់ សុឃីម កំពុងតែមានបញ្ហាអ្វីជាមួយអ្នកណាគេ? អ្នកនាង ខាត់ សុឃីម បន្លឺថា៖ «អូ!តាមពិតទៅសារនោះ នាងខ្ញុំមិនបានមានបញ្ហានឹងអ្នកណានោះទេ វាគ្រាន់តែរឿង ពិបាក ចិត្ត ក្នុងសង្គមគ្រួសារនាងខ្ញុំតែប៉ុណ្ណោះ ដោយសារខំជួយជ្រោមជ្រែងគេ និងណែនាំគេឲ្យល្អ បែរជាគេមិនយល់ពីយើង និងបែកគំនិតគិតរឿងអាត្មានិយមច្រើនទៀត។ ថ្មីៗនេះមានការពិបាកចិត្តពេកក៏មករអ៊ូ ដាក់តាម ហ្វេសប៊ុក វិញ វាប្រសើរជាងការដែលយើងខំនិយាយផ្ទាល់គេមិនស្តាប់យើង ហើយវាប្រសើរជាងដែលយើងរអ៊ូនៅខាងក្រៅ»។Image result for ខាត់ សុឃីម