ភ្នំពេញ៖ ក្រុមហ៊ុន ហង្សមាស បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការជ្រើសរើសតារាចម្រៀងថ្មី៣ដួង កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ កាលពីព្រឹកម្សិលមិញថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៨។ នៅថ្ងៃដដែល ផលិតកម្មបានបង្ហោះបទចម្រៀងដំបូង បទ «កែវភ្នែក» ដែលច្រៀងរួមគ្នា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។

ក្នុងចម្រៀងមួយបទនោះ បានផ្តិតរូបភាពជាច្រើនទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ប្រាសាទអង្គរវត្ត ដែលតំណាងឲ្យដួងព្រលឹងជាតិសាសន៍ខ្មែរ។

ចង់ដឹងបទ «កែវភ្នែក» របស់កូនប្រុសទាំង៣ ព្រាប សុវត្ថិ មានទឹកដមសំឡេងពីរោះយ៉ាងណា សូមទស្សនាវីដេអូ!!