ភ្នំពេញ៖ ដើម្បីកសាងជីវិតក្លាយជាអ្នកនិពន្ធល្បីឈ្មោះមួយរូប លោក គង្គ ប៊ុនឈឿន ឆ្លងកាត់ជីវភាពក្រីក្រ ម្តាយ​ឪពុក​ចែកឋានចោល​ទាំងវ័យ​ក្មេង គូសង្សារបែកបែរចិត្តរៀបការចោល ជាប់ពន្ធនាគារ វ័យចំណាស់ត្រូវឃ្លាតចាកឆ្ងាយពីមាតុភូមិទៅរស់នៅប្រទេសន័រវែស និងលោក​បាន​ស្លាប់នៅទីនោះផ្ទាល់តែម្តង។

តទៅនេះ តារាញូស៍ សូមរំឭកស្នាដៃមួយចំនួន កវីដ៏ល្បី គង្គ ប៊ុនឈឿន ដែលស្នាដៃទាំងនោះបានបន្សល់ទុករហូតដល់បច្ចុប្បន្ន មានដូចជា បទចម្រៀង «អារសាច់ជូនម្តាយ» «ម្លប់ដូងទី១០» «ស្ពានឈើអភ័ព្វ» «សែនស្តាយថ្ពាល់ស្តាំ » «រំដួលដងស្ទឹងសង្កែ» «រាហូចាប់ចន្ទ» «ភ្លេងមច្ចុរាជ»… ទាំងនេះសុទ្ធតែជាបទចម្រៀងពេញនិយម ច្រៀងដោយ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។